ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ អី ឆឹង នៅជាន់ទី១៦បណ្តាលឱ្យស្លាប់ភ្លាម ករណីនេះបានកើតឡើង នៅសណ្ឋាគារអីឆឹង ជាន់ទី១៦ ស្ថិតក្នុងក្រុមទី១២ ភូមិ៤សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ CHEN YUEBING ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី១៣ខែតុលាឆ្នាំ១៩៨៩ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងបើកការស៊ើបអង្កេត ពីមូលហេតុពីការស្លាប់នេះ ដោយឡែកសាកសព រង់ចាំការពិនិត្យ កោសល្យវិច្ឆ័យ របស់នគរបាលជំនាញ រួចយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទុកប្រគល់ជូន ក្រុមគ្រួសារនិងស្ថានទូតសាម៉ី ៕



