ភ្នំពេញ៖បុរសជាជនជាតិ បង់ក្លាដេសម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ បានចាប់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីឆបោក ដែលការប្រព្រឹត្តនោះកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនៅផ្ទះជនរងគ្រោះ ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ មី អ៊ឹមឌីហាមប៊ីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិបង់ក្លាដែស មុខរបរនៅផ្ទះ ជនរងគ្រោះឈ្មោះ បាហ្គែត តារ៉ុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌាមុខរបរលក់ដូរ ទីលំនៅភូមិសង្កាត់កើតហេតុ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកCBRពណ៌ ទឹកក្រូចផ្លាកលេខស្វាយរៀង1E4383 ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿង អនុវត្តបន្តតាមនីតិវិធី ៕