ភ្នំពេញ៖ ក្រោយពីការវាយបំផ្លាញអំពូលភ្លើង នៅសួនច្បារសម្តេចចៅហ្វាវាំង ខាងមុខមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ នោះសមត្ថកិច្ចក្រុងកំពង់ឆ្នាំង ក៏ស្រាវជ្រាវតាមចាប់ខ្លួន ក្រុមក្មេងៗបាន៤នាក់ កាលពីរសៀលថ្ងៃ១៦មីនា២០២១។
លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា សមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានចាប់ ជនសង្ស័យ៤នាក់ ដែលវាយបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ គឺវ៉ៃបំបែកអំពូលភ្លើងលម្អ នៅសួនថ្មីដែលបានកើតឡើង នៅសួនច្បារថ្មី ខាងមុខមជ្ឈមណ្ឌល់ កំចាត់ម៉ីនស៊ីម៉ាក់ ។
លោកអធិការនគរបាលក្រុងកំពង់ឆ្នាំង បានបន្តថា ជនសង្ស័យភេទប្រុសទាំង៤នាក់រួមមាន៖
១-ឈ្មោះ សុទ្ធ សំណាង អាយុ១៤ឆ្នាំ រស់នៅភូមិចម្ការ តាម៉ៅឃុំស្រែថ្មីស្រុករលាប្អៀរ។
២-ឈ្មោះ មុំ គឹមហួរ អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ
៣-ឈ្មោះ ខេង ចាន់ទ័ អាយុ១៤ឆ្នាំ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ អ្នកទាំង៣ ជាជនដៃដល់
៤- និងម្នាក់ទៀតឈ្មោះ លី សុវ៉េត អាយុ១៤ឆ្នាំ ជាបក្ខពួក ។
អធិការរដ្ឋាននគបាលក្រុងកំពង់ឆ្នាំង បានញ្ជាក់ថានៅព្រឹកថ្ងៃទី១៧ មីនា ២០២១នេះ ជនសង្ស័យវ៉ៃបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅសួនច្បារសមត្ថកិច្ចគ្រោង នឹងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ៕