ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពី ក្រុមគ្រូពេទ្យ បានអោយដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ថា ការយកសំណាកលើកទី១ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ ថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺ អវិជ្ជមាន ទាំងអស់ ។
ប្រភពព័ត៌មាន ដដែលបន្តថា ក្រុមគ្រូពេទ្យនឹងចុះយកសំណាក លើកទី២ ម្តងទៀត ។
ជាការកត់សម្គាល់ បុគ្គល កក្កដា សុភ័ណ្ឌ ដែលមានវិជ្ជមាន កូវីដ-១៩ បានទៅចូលរួមពិធី អាពាហ៍ពិពាហ៍ នេះ ទើបឈានដល់ការយកសំណាក ប្រជាពលរដ្ឋ ជាច្រើនរយនាក់ តែម្តង ៕


