មកដល់ទៀតហើយ! បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី ម្នាក់ឆ្លងជំងឺកូវីដ-១៩  

0

ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានអោយដឹងថា បុរសឈ្មោះ សន អ៊ុយ អាយុ៣២ឆ្នាំ ធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី ដែលមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ច និង មន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញ មានកំដៅឡើងខ្ពស់ ។

លោកអភិបាលស្រុករូបនេះ បានអោយដឹងទៀតថា ព្រឹកឡើងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុសរូបនេះ ប្រពន្ធ និង កូន២នាក់ រដ្ឋបាលស្រុកសំរោង និងមន្ទីពេទ្យបង្អែកបាទី បានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង ថ្លែងថា មកដល់រាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលសំណាកបុរសម្នាក់រូបនេះ មាន វិជ្ជមានកូវិដ-១៩ ។

បច្ចុប្បន្នបុរសរូបនេះ កំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ ។ រីឯ ភរិយានិងកូនរបស់គាត់កំពុងដាក់ បន្តធ្វើចត្តាឡីស័ក នៅសណ្ឋាគារ សេវេនដេ ក្នុងខេត្តតាកែវ  ៕