ភ្នំពេញ៖ តារាចម្រៀងលោក បញ្ញា សិទ្ធ បានឆ្លងជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យចុះ យកមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលទាំងយប់ ។
លោក បញ្ញា សិទ្ធ បានសរសេរហ្វេសប៊ុកថា «សួស្តីបងប្អូនទាំងអស់គ្នា ខ្ញុំបាទ បញ្ញាសិទ្ធ ថ្ងៃនេះ នាវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលលទ្ធផលហើយ គឺមានវិជ្ជមាន នៃកូវីដ-១៩ សូមបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពផង»។
ទាក់ទិនបញ្ហានេះដែរ លោក បញ្ញា សិទ្ធ មិនបានបញ្ជាក់ទេថា លោកបានឆ្លងកូវីដ១៩ ពីអ្នកណានោះដែរ។



