ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បុរសដែលបានធ្វើអត្តឃាតឈ្មោះ ង៉ូវ សុផល ភេទប្រុស អាយុ៥៤ ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បើយោងតាមការបំភ្លឺ រសប់ឈ្មោះ ពៅ ពេទ្យ ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា មានឈ្មោះ វី ភេទប្រុស ត្រូវជាសាច់ញ្ញាតិនៃសព បានខលមកខ្លួនប្រាប់ថា ឈ្មោះ ង៉ូវ សុផល នេះ បានខលទៅប្រាប់គាត់ថា ខ្លួនជំពាក់លុយគេច្រើន និងរកលេបថ្នាំសម្លាប់ខ្លួន ពេលបានដំណឹងភ្លាម ខ្លួនក៏នាំគ្នាទៅមើលដល់ផ្ទះ បន្ទាប់មកបានឃើញឈ្មោះ ង៉ូវ សុផល បានចង់.ក នៅលើដើមទៀបរួចទៅហើយ ។
បើយោងតាមការបំភ្លឺ របស់ឈ្មោះ ខុម នាង (ហៅម៉ៅ) ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបំភ្លឺថា ខ្លួនបានប្រទះឃើញឈ្មោះ ង៉ូវ សុផល ភេទប្រុស អាយុ៥៤ ឆ្នាំ បានចង ក ភ្ជាប់ទៅនឹងដើមទៀប នៅចំនុចក្រោយផ្ទះប្រហែល១០ ម៉ែត្រ ជើងផុតពីដីនឹងខ្សែពណ៌ស ប្រវែងប្រហែល ២.៥ ម៉ែត្រ បន្ទាប់មកខ្លួននិងអ្នកជិតខាងបាននាំគ្នាស្រាយខ្សែនោះ ទំលាក់ចុះពីលើដើមទៀបយកទៅដល់ក្នុងផ្ទះទើបដឹងថាស្លាប់។
អធិការនគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងប៉ុស្តិ៍បានសហការជាមួយកម្លាំងពាក់ព័ន្ធ គ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យឃើញថានៅលើខ្លួន សពមិនមានអ្វីក្រៅពីស្លាកស្នាម ចងកនោះឡើយ។ ក្រោយពីពិនិត្យនិងធ្វើ កោសល្យវិច្ច័យរួច ក្រុមការងារចំរុះបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕



