កំហឹងទល់កំហល់! បុរសម្នាក់ កាប់សម្លាប់បុរសម្នាក់ទៀត ដោយសង្ស័យថា មានសាហាយជាមួយ ប្រពន្ធខ្លួន

0

ភ្នំពេញ ៖ ការសង្ស័យបានក្លាយជាកំហឹង ធ្វើឲ្យ បុរសម្នាក់ក្លាយជាឃាត ករ កាប់សម្លា ប់ មនុស្ស យ៉ាងសាហាវព្រៃផ្សៃដោយចោទថាប្រពន្ធខ្លួនមានស្នេហាក្រៅឆាក ជាមួយ ជនរងគ្រោះ ។ នេះបើតាមការផ្សាយរបស់ផេករដ្ឋបាលខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះកើតឡើងកាលពីថៃ្ងទី១៦ ខែមីនា ឆ្នាំ២០២១ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភូមិឃុំ ជាមួយជនល្មើស ។

ក្រោយកើតហេតុ កងកម្លាំងព្រហ្មទណ្ឌស្រុក បានធ្វេី ការ ឃាត់ខ្លួនជនល្មេីស ម៉ៃ សៅគៀង ភេទប្រុស អាយុ ២៧ ឆ្នាំ ពាក់ព័ន្ធករណីឃាតកម្មដោយចេតនា ធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សែម ភា ហៅវ៉េវ ភេទប្រុស អាយុ ២១ ឆ្នាំ។

តាមការបញ្ជាក់ ពីសមត្ថកិច្ច ជនល្មើសបានធ្វេីសកម្មភាព កាប់ ទៅលេីជនរងគ្រោះ នៅពេលជនរងគ្រោះកំពុងអង្គុយចិតផ្លែស្វាយនៅខាងក្រោយផ្ទះដោយ មិនបានដឹងខ្លួន ។

ជនល្មើស បានកាប់ចំនួន៤ កាំបិត គឺចំក្បាលលើត្រជៀក ខាងស្ដាំ១កាំបិត កញ្ចឹងក២កាំបិតសង្ខាង និងកែងដៃខាងស្ដាំ១កាំបិត ។ មូលហេតុដោយជនល្មេីស ចោទប្រកាន់សង្ស័យ ថាប្រពន្ធខ្លួនមា នទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយជនរងគ្រោះ ។

បច្ចុប្បន្នជនល្មើស ត្រូវបានកំលាំងនគរបាល ធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាង កាំបិតផ្គាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំរោងទង សាកសួរកសា ងសំណុំរឿងបញ្ជូន ទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការបន្ត ៕