ភ្នំពេញ ៖ ក្រោយសរសេរស្រីស្រស់ស្អាត ក្នុងវ័យ២៨ឆ្នាំ ខមិនបង្ហោះក្នុងគណនីហ្វេស ប៊ុក ផ្ទាល់ខ្លួនថា”ខ្ញុំឆ្លងជំងឺCOVID-19ហេីយ ” ទីបំ ផុតត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅកាន់មណ្ឌលចត្តាឡីស័ក ជាបន្ទាន់មែន។ តែបើតាមការសួរនាំ គឺក្មេងស្រីប្រាប់ថា ការពិតខ្លួនគ្មានជំងឺទេ គឺខ្លួនសរសេរលេងតែប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។
ក្មេងស្រីនេះមានទីលំនៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានគណនីហ្វេសប៊ុកឈ្មោះ Chen Chen ។ តាមរយៈសេចក្តីខមិន(Comment) របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen ថា “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ មូលហេតុដោយសារខ្ញុំឆ្លងជំងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ”។
ក្រោយឃើញសារនេះហើយ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះក្រោមការដឹកនាំ ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានសហការជាមួយនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកបាណន់ និងមហាជនក្នុងបណ្តាញសង្គម រហូតដល់រសៀលនេះ ទេីបស្វែងរកម្ចាស់ គណនី ហ្វេសប៊ុកឈ្មោះ Chen Chen ឃេីញ។
ម្ចាស់គណនីហ្វេសប៊ុក ខាងលេីជាស្រ្តីមានវ័យ១៨ឆ្នាំ រស់នៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង នៅចំពោះមុខមន្រ្តីសុខាភិបាល និងអាជ្ញារធរមូលដ្ឋាន រូបគាត់បានឆ្លេីយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ខ្លួនបានសរសេរ នៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា “សព្វថ្ងៃខំធ្វេីការទាំងឈឺ ទាំងជាដេីម្បីលុយ” នៅពេលនោះមានអ្នកខមិនសួរគាត់ថា “កេីតអី?” រូបគាត់ក៏ឆ្លេីយតបក្នុងខ្លឹមសារខមិនថា “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេមូលហេតុ ដោយ សារខ្ញុំឆ្លងជំងឺកូវីដហេីយ ខ្ញុំនិយាយមែនពូ”។
នៅទីបំផុតស្រ្តីរូបនេះបញ្ជាក់ថា អ្វីដែលហួសចិត្តនោះ នាងបានឆ្លើយថា ការសរសេរក្នុងខាំមិន Comment ខាងលេីគឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិតលេងសេីច ក្នុងបណ្តាសង្គមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅក្រោយពេលសាក សួររួចអាជ្ញាធរស្រុកបាណន់ មន្រ្តីសុខាភិបាល បាននាំរូបគាត់មកធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌល១ ស្រុកបាណន់ និងផ្តេីមយកវត្ថុសំណាក លេីរូបគាត់ទៅពិនិត្យ ត្បិតតាមប្រភពបានឲ្យដឹងថា រូបគាត់ទេីបនឹងវិល ត្រឡប់មកពីខាងក្រៅមូលដ្ឋាន ស្រុកបាណន់ នៅក្នុងអំឡុងពេលនេះដែរ។
ជាមួយគ្នានេះ លោកស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏អំពាវនាវដល់អ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាប្រេីប្រាស់បណ្តាញទំនាក់ទំនង ក្នុងរឿងត្រឹមត្រូវ ចៀសវាងការ ប្រេីប្រាស់បណ្តាញសង្គម ដែលនាំបង្កឲ្យខ្លួនមានទោសកំហុស ឬប្រេីប្រាស់បណ្តាញសង្គម ក្នុងចេតនាបំពុលបរិយា កាសសង្គម ៕