ភ្នំពេញ៖ បុរសម្នាក់បាន ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ដែលអាចបណ្តាលមកពី គ្រួសារបែកបាក់។ករណីនេះបានកើតឡើងនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញកាលពីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។
អ្នកភូមិបានឱ្យដឹងថា៖សពជនអត្តឃាត ឈ្មោះជូ ឃា អាយុ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល នៅភូមិ កន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌ កំបូល។ប្រពន្ធ ឈ្មោះ ឃិនឃនអាយុ៣៥ឆ្នាំកម្មករ រោងចក្រ ស្នាក់នៅជិតវត្តសំបួរ ខណ្ឌដង្កោ។
អតីតស្ត្រីជាប្រពន្ធ បានឱ្យដឹងថា៖ ខ្លួននិងប្តីបានរៀបការ រស់នៅជាមួយគ្នា ជាច្រើនឆ្នាំ ដោយបានកូន ២នាក់។ តែដោយសារតែ ពួកគាត់ រស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានសម្រេចចិត្តលែងលះបាន រយៈពេល៤ឆ្នាំមកហើយ។ សពអត្តឃាត ជនក្រោយពេលសមត្ថកិច្ចជំនាញ កោសល្យវិច្ច័យពិនិត្យរួច បានបញ្ជាក់ថាគឺគាត់ស្លាប់ ដោយសារតែចងក សម្លាប់ខ្លួនឯងមែន ៕