ភ្នំពេញ៖ បុរស២នាក់ បានជិះម៉ូតូលឿនក៏ជ្រុលទៅបុក រថយន្តក្រឡុកបេតុង បណ្ដាលឱ្យរថយន្តអូសជិត១០ម៉ែត្រ រងរបួសពីរនាក់ ។ហេតុការណ៍នេះ បានកើតឡើងនៅម្តុំវត្តមហាមន្ត្រីផ្លូវ១៩៣ កែងផ្លូវ២៨៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកងកាលពីយប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖ រថយន្តក្រឡុកបេតុងម៉ាក FUSU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A2316 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៤ មកដល់កន្លែងកើតហេតុ ក៏មានបុរស២នាក់ ជិះម៉ូតូម៉ាក ZOMERX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HG7469 ក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចចរាចរណ៍ក្រុង យកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ ៕