អ្នកពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមានកូវីដ១៩ គឺអន្ទិត កក្កដា សុភ័ណ្ឌ មានជិត ៤០០នាក់ និងប៉ះពាល់ដល់ភូមិចំនួន ៥

0

ភ្នំពេញ៖ រដ្ឋបាលស្រុកសំរោង ខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ គឺអន្ទិត កក្កដា សុភ័ណ្ឌ មានចំនួនជិត ៤០០នាក់ ដែលបុគ្គលនេះបានទៅចូលរួម ពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកពាក់ព័ន្ធជាមួយអន្ទិត កក្កដា សុភ័ណ្ឌ មានដូចខាងក្រោម៖

-អ្នកប៉ះពាល់ផ្ទាល់មានចំនួន ២៥នាក់ ក្នុងនោះនៅស្រុកសំរោង ១២នាក់ ស្រុកបាទី ១២នាក់ និងស្រុកត្រាំកក់ម្នាក់
-អ្នកប៉ះពាល់ដោយប្រយោលមានចំនួន ៣៥៥នាក់
-ភូមិដែលប៉ះពាល់មានចំនួន ៥ភូមិ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
-ភូមិដែលរៀបចំមង្គលការ គឺភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាពលរដ្ឋរស់នៅចំនួន ២០២គ្រួសារ ប្រជាពលរដ្ឋសរុប ៨៩៥នាក់ ៕