អបអរសាទរ! ពិធីការិនី កែវ ច័ន្ទនិមល ប្រកាសថា កូនស្រីអ្នកនាង បានជាសះស្បើយពីជំងឺកូវីដ១៩

0

ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ កែវ ច័ន្ទនិមល បានប្រកាសតាមហ្វេសប៊ុកថា លទ្ធផលតេស្តថ្ងៃនេះ បញ្ជាក់ថា កូនស្រីអាយុ ១០ឆ្នាំ របស់អ្នកនាង បានជាសះស្បើយពីជំងឺដ៏កាចសាហាវ កូវីដ១៩ហើយ ។

ពិធីការិនី កែវ ច័ន្ទនិមល បានសរសេរលើហ្វេសប៊ុក មុននេះបន្តិចថា «ថ្ងៃដែលខ្ញុំនិងគ្រួសារ បានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញុំបានដឹងកាន់តែច្បាស់ ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅ ក្នុងគ្រាអាសន្នមិនគិតពីម៉ោង សម្រាកផ្ទាល់ខ្លួនឡើយ??? ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្នមុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញាំឆ្ងាញ់អត់? ញាំគ្រប់អត់? គ្រាន់តែដឹងថា ប្អូនៗចង់ញាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត??សួរថាអោយប្អូនៗ គួរប្រើពាក្យអរគុណបែបណា អោយស្មើរទំហំទឹកចិត្តមួយនេះ? ?ការព្យាបាលកាន់តែ មានប្រសិទ្ធភាពតាមរយៈ ការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេចតេជោ (TYDA) ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញុំដែលមានអាយុជិត ១០ឆ្នាំ បានជាសះស្បើយពីជំងឺកូវីត១៩ហើយ??? សូមគោរពអរគុណម្តងទៀត សម្តេចពុកសម្តេចម៉ែ ដែលមិនចោលកូនៗ ក្នុងគ្រាដ៏លំបាកនេះ ?អរគុណបងប្រុសបងស្រី សម្រាប់ការហត់នឿយ១នេះ ?អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេចតេជោ (TYDA) សម្រាប់ការលះបង់ដ៏ធំធេង១នេះ?» ។