ឃើញឳពុកស្រវឹងស្រា រករឿងម្ដាយ កូនទ្រាំមិនទាញកាំបិត កាប់ឳរយះស្មា

0

ភ្នំពេញ៖ ឃើញឳពុកស្រវឹងស្រា រករឿងម្ដាយ កូនទ្រាំមិនបានទាញកាំបិតកម្លាឳពុក ស្រាប់តែជ្រុលដៃរយះស្មា ។ ករណីនេះកើតឡើងកាលយប់ថ្ងៃ១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិព្រែកប្រសព្វក្រោមឃុំ/ស្រុកព្រែកប្រសព្វខេត្តក្រចេះ។

អំពើហឹង្សាក្នុងគ្រួសាររវាងឪពុកនិងកូន ខណៈឪពុកឈ្មោះ ហូរ ម៉ាប់ អាយុ ៥៤ ឆ្នាំ បានផឹកស្រាស្រវឹង ក៏ឈ្លោះប្រកែកជាមួយកូនបង្កើតឈ្មោះ ហូរ សេងហុង ភេទប្រុស អាយុ២២ឆ្នាំនៅភូមិ ឃុំកើតហេតុ ។ ពេលនោះកូនបានទាញកាំបិតផ្គាក់ កម្លាកាប់ឪពុកតែបានជ្រុលដៃ បណ្តាលឱ្យឪពុករងរបួសត្រូវចំស្មាខាងឆ្វេង រួចហើយរូបគេក៏កាន់កាំបិតផ្គាក់ដើរ ពីផ្ទះមកកន្លែងអធិការដ្ឋាននគរបាល ស្រុកព្រែកប្រសព្វដោយខ្លួនឯង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានស្រុកព្រែកប្រសព្វ បន្ទាប់ពីរូបគេបានមកប្រគល់ខ្លួន ជូនសមត្ថកិច្ចក្រោយពីបង្កហេតុរួច៕