មេបក្សយុវជនកម្ពុជា៖ បើអន្ទិត កក្កដា សុភ័ណ្ឌ ល្មើសក្នុងការធ្វើចត្តាឡីស័កពិតមែន គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើសិនអន្ទិត កក្តា បានល្មើសក្នុងការធ្វើចត្តាឡីស័កពិតមែន គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត គឺដើម្បីកុំឲ្យមានអ្នកព្រហើនបែបនេះទៀត ។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីអន្ទិត កក្កដា បានទៅចូលរួមមង្គលការគេ នៅខេត្តតាកែវ កាលពីថ្ងៃទី១១ និង១២ មីនា បន្ទាប់មកខ្លួនបានប្រកាសថា វិជ្ជមានកូវីដ១៩ ។

មេបក្សយុវជនកម្ពុជា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៥ មីនានេះថា «បើសិនអន្ទិត កក្តា បានល្មើសក្នុងការធ្វើចត្តាឡីស័កពិតមែន គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត គឺដើម្បីកុំឲ្យមានអ្នកព្រ ហើនបែបនេះទៀត ។ លេងសើចពេកហើយនាងអន្ទិតអើយ» ៕