សាហាវ! អង្គុយផឹកស៊ីសុខៗ ស្រាប់ទាស់សម្ដីគ្នា បុរសម្នាក់ទាញកាំបិត កាប់អ្នករត់កង់បីបិះដាច់កដៃ

0

ភ្នំពេញ៖ កំពុងអង្គុយផឹកស៊ីជាមួយគ្នាសុខៗ ស្រាប់តែទាស់ពាក្យសម្ដីគ្នាមួយប្រ៉ាវ បុរសជាជនសង្ស័យម្នាក់ ទាញកាំបិតកាប់ បុរសម្នាក់ទៀតជាអ្នករត់កងបី រងរបួសបិះដាច់កដៃ ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ។

ជនរងគ្រោះឈ្មោះ ហ៊ួត សុខផល ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី មានទីលំនៅមិនពិតប្រាកដ ។ ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណទេ ។

ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នា លុះដល់ស្រវឹងរៀងខ្លួន ដោយនិយាយមិនត្រូវគ្នាបុរស ដែលជាជនសង្ស័យនោះ បានទាញកាំបិតកាប់ទៅលើជនរងគ្រោះ ត្រូវចំកដៃប៊ិះដាច់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ៕