ហានិភ័យខ្ពស់! វិរុសកូវីដ១៩បំលែងខ្លួនថ្មី អាចមានលទ្ធភាព ចម្លងពីមនុស្សម្នាក់ ទៅមនុស្ស ៧នាក់ជាមធ្យម (Video)

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែង បញ្ជាក់ថា វីរុសកូវីដ១៩បំលែងខ្លួនថ្មី មានលទ្ធភាពទ្វេដង ដោយអាច ចម្លងពីមនុស្សម្នាក់ ទៅមនុស្ស ៧នាក់ជា មធ្យម ខ្លាំងជាងវីរុសធម្មតា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ លោកស្រីបញ្ជាក់ថា «វីរុសធម្មតា អាចចម្លង បានត្រឹម៣ទៅ៤នាក់បាន តែ វិរុសថ្មីមានលទ្ធភាព ចម្លងលឿននិង កាចសាហាវ»។

លោកស្រីបាន ព្រមាន ថាវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង និងបាន ឆ្លងបន្តទៅខេត្តមួយចំនួន រួចទៅ ហើយ។

ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បើ ចាំបាច់ សូមនៅផ្ទះ និងកុំធ្វេីការចល័ត ពីកន្លែងមួយទៅកន្លែងមួយ ពីធីមង្គលការ ឡេីងផ្ទះ បុណ្យសាសនាផ្សេងៗ សូមថ្លឹងថ្លែងបើ ត្រូវពន្យាពេលបាន ក៏ត្រូវពន្យាពេល សិនដែរ កុំឲ្យពិធីសប្បាយ ទៅ ពិធីសោកសង្រេង៕

https://www.youtube.com/watch?v=voLRx6Nf47w