ភ្នំពេញ៖ ឃាតករម្នាក់ដែលមានសតិមិនប្រក្រតី បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើទារក អាយុទើបតែមួយខួបកន្លះម្នាក់ បណ្តាលអោយស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង ខណៈពេលជនរងគ្រោះកំពុង តែត្រូវបងស្រីពរដើរលេង ។
យោងតាមអគ្គស្នងការ នគរបាលជាតិ បានអោយដឹងថា ហេតុការដ៏រន្ធត់នេះ បានកើតឡើង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ជនល្មើសជាឃាតករមាន ឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ៤៦ឆ្នាំ ជាមនុស្សដែលមានសិតិមិនប្រក្រតី ចំណែកទារករងគ្រោះមានឈ្មោះ ភួង សុខណាន់ អាយុ១ឆ្នាំកន្លៈ មានម្តាយឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុបាន អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះត្រូវ កុមារីម្នាក់ឈ្មោះតុញ អាយុ៧ឆ្នាំ ត្រូវជាមីង បានពរដើរលេងនៅក្នុងភូមិ ។ ខណៈពេលពរដើរកាត់មុខផ្ទះជនល្មើស ក៏ត្រូវបានបុរសជនល្មើសខាងលើ កាន់កាំបិតផ្គាក់រត់ចេញ ពីក្នុងផ្ទះមកកាប់ជនរងគ្រោះ ត្រូវចំនួន២កាំបិត គឺចំកញ្ចឹងកមួយកាំបិត និងត្រូវថ្ងាស់មួយកាំបិតប ណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង ។បន្ទាប់ពីកាប់ទារក ខាងលើអោយស្លាប់ រួចមក ជនល្មើសបានរត់ចូលក្នុងផ្ទះទ្វារ ហើយយកភ្លើងដុតផ្ទះ ។ ភ្លាមៗនោះក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះធ្វើ ការឡោមព័ទ្ធផ្ទះខាងលើ និងបានទាក់ទង ទៅរថយន្ដពន្លត់អគ្គីភ័យ របស់អធិការដ្ឋាន នគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការ ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មកបាញ់ទឹកពន្លត់ ។
ប្រភពខាងលើបានបន្ថែមទៀតថា ដោយប្រើអស់គ្រប់មធ្យោបាយហើយ ប៉ុន្តែជនល្មើសមិនបានប្រគល់ខ្លួនតាមសម្រួលទេ គឺនៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះដដែល ទើបសមត្ថកិច្ចសម្រេចប្រើប្រាស់អាវុធ ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុលដើម្បី ចូលចាប់ជនល្មើសតែម្តងទៅ។
តាមការបញ្ជាក់ ពីលោកឧត្ដមសេនីយ៍ ត្រី រស់ រដ្ឋា ស្នងការរងខេត្ដ ដែលបានចូលរួម ក្នុងប្រតិបត្តិកា រខាងលើ បានឱ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់គ្រប់មធ្យោបាយ រហូតឈានដល់ការបំបែកករណីឃាតកម្ម និងចាប់ជនល្មើស រួចបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ៕