ភ្នំពេញ៖ យុវជនម្នាក់ដោយសារតណ្ហាឡេីង ដល់កម្រិតកំពូលទ្រាំលែងបាន ឃេីញប្អូនស្រីគូដណ្តឹងខ្លួនទំនង ក៏បានធ្វេីសកម្មភាពចាប់រំលោភ តែមិនបានសម្រេចត្រូវបានម្ចាស់ផ្ទះជួល និងអ្នកជិតខាង នាំគ្នា ចាប់ខ្លួនបានរួចប្រគល់ ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួ រនិងចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ០៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ បុិច លីឃឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ចំណែកស្រ្តីរងគ្រោះអាយុ២១ឆ្នាំស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យនិងបងស្រីរបស់នារីរងគ្រោះ គឺត្រូវជាគូដណ្ដឹងនិងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួល ជាមួយគ្នាមួយរយៈពេលកន្លងមកហើយ លុះដល់វេលាព្រឹក ថ្ងៃកើតហេតុស្រ្តីជាគូដណ្ដឹង បានចេញទៅធ្វើការដោយទុក ឲ្យជនសង្ស័យនិងប្អូនស្រី (ស្រ្តីរងគ្រោះ) នៅក្នុងបន្ទប់តែ២នាក់។ ខណៈនោះនារីរងគ្រោះ បានដេកមើលទូរស័ព្ទ នៅក្នុងបន្ទប់ហើយជនសង្ស័យ ក៏បានបិទទ្វារខ្ទាស់គន្លឹះ ជាប់រួចចាប់ឱបថើបសម្រាតខោនាង និងលូករាវស្ទាបប្រដាប់ភេទ និងច្របាច់សុដន ព្រមទាំងបឺតមាត់ នាងបម្រុងរំលោភ។
ប្រភពដដែល បានបន្តទៀតថា ប៉ុន្តែខណៈនោះត្រូវនាងរើបម្រាស់ មិនព្រមនិងខាំអណ្ដាត ជននោះបណ្ដាលឲ្យរងរបួសហូរឈាម រួចស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើល អ្នកជិតខាងនិងម្ចាស់ផ្ទះជួល នាំគ្នាទៅមើលនិងគោះទ្វារ ទើបជនសង្ស័យលេងនារីរងគ្រោះ។ បន្ទាប់មកនាងបានបើកទ្វារ ចេញមកក្រៅប្រាប់ អ្នកជិតខាងថា ជនសង្ស័យចាប់រំលោភនាង ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួល ឃាត់ខ្លួនជននេះ ប្រគល់ជូននគរបាល ដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕