ភ្នំពេញ ៖យុវជនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពីករណីបង្កហិង្សាក្នុងគ្រួសារ កាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ វេលាម៉ោង២០និង២៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០និង២៥នាទី ។
ជនបង្កមានឈ្មោះ សែត កុសល ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
តាមការរៀបរាប់របស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចេញពីផ្ទះទៅ លេងបាល់ ក្រោយពីគេលេងបាល់ចប់ ក៍ត្រឡប់មកផ្ទះវិញ ទំនងលេងបាល់មិនទាន់អស់ចិត្ត ជនសង្ស័យ មកដល់ផ្ទះក៍សុំទូរស័ព្ទ ពីម្តាយយកមកលេងម្តង តែគាត់ជាម្តាយ មិនអោយលេងជនសង្ស័យ ខឹងម្តាយយ៉ាងខ្លាំង ហើយក៏រត់ឡើងទៅលើផ្ទះ បិទភ្លើង រួចបោកចាន បោកឆ្នាំង បោកកង្ហារ និង យកកូនកាំបិតវះកាត់ រហែកមុងភួយ ព្រមទាំងបំផ្លិច បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ អស់មួយចំនួនធំទៀត ។
ភ្លាមៗនោះផងដែរ ម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ចុះដល់កន្លែងកើតហេតុ ចាប់ជនសង្យ័យ យកមកប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងបត់កណ្តោល ដើម្បី សួរនាំ និងចាត់ការតាមវិធានការរដ្ឋបាល ៕