ភ្នំពេញ៖ លោក ហួរ ហួត នាយករដ្ឋសាលាខណ្ឌទួលគោក បានអោយដឹងថា ថៅកែឃ្លាំង ទិញ-លក់រថយន្ត CMR ស្ថិតនៅផ្ទះលេខ២៣៣ ផ្លូវលេខ២៣០កែង២៥៥ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានឆ្លងជំងឺកូវីដ-១៩ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ លោក ហួរ ហួត បានសរសេរយ៉ាងដូច្នេះថា «បន្ថែមមួយទីតាំងទៀតហើយ បន្ទាប់ពីថៅកែឃ្លាំងទិញ-លក់រថយន្ត (CMR)មានវិជ្ជមានCovid-19! នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌទួលគោក បានសហការជាមួយក្រុមគ្រូពេទ្យ ចុះយកសំណាកនៅឃ្លាំងទិញ-លក់រថយន្ត(CMR)ផ្ទះលេខ២៣៣ផ្លូវលេខ២៣០កែង២៥៥ ភូមិ៧ សង្កាត់បឹងសាឡាងបានចំនួន២៥នាក់ ស្រី៨នាក់ ។
លោកបន្តថា ក្រោយពីបានធ្វើតេស្តយកសំណាករួច ក្រុមការងារបានបិទទីតាំងនេះ ជាបណ្តោះអាសន្ន និងអោយមនុស្ស៧នាក់ ដែលប៉ះពាល់ផ្ទាល់ ត្រូវធ្វើចត្តាឡីស័ក នៅក្នុងឃ្លាំងទិញ-លក់រថយន្ត នេះតែម្តង ៕




