ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាត ជនជាតិវៀតណាមម្នាក់ យកថ្នាំញៀនបង្កប់ ក្នុងប្រអប់បាយ ទៅឲ្យជនជាប់ធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារឆាងឆឹងកាសុីណូ។
ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ចំណុវសណ្ឋាគារឆាងឆឹង ស្ថិតក្នុងភូមិ០៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រចាំការ គោលដៅធ្វើចត្តាឡីស័ក បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ វិន គឹមហឹង ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ធ្វើការនៅKTV ៣៣៣ ៕


