ភ្នំពេញ៖ រដ្ឋបាលខេត្តកែប ប្រកាសដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អ្នកដំណើរមកពីខេត្ត ផ្សេងចូលខេត្តកែប ចាប់ពីថ្ងៃទី១៤ ខែមីនា ចំនួន៣ទីតាំង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់មន្ត្រីជំនាញស្រាវជ្រាវ និងកំណត់មុខសញ្ញា ដែលមានហានិភ័យខ្ពស់ ព្រមទាំងកាត់ផ្តាច់ខ្សែចំណងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។




