ភ្នំពេញ៖ ឧកញ៉ាមួយរូប ដែលគេស្គាល់ថាជាប្រធាន ក្រុមហ៊ុនរៀលអេស្ទេត បានជួលរថយន្តធុនធំអ្នកដទៃជាង១០គ្រឿង យកទៅប្រើការ បែរជាបញ្ចាំ និងលក់គ្មានសល់។ ព្រោះតែទង្វើដ៏ថោកទាបបែបនិងរំលោភលើទំនុកចិត្តបែបនេះ ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពតបានសម្រេចដីការឃុំខ្លួនបណ្តោះ អាសន្ននាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ពីបទរំលោភលើទំនុកចិត្ត។
បើយោងតាមលោកវរសេនីយ៍ឯក លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងនៅព្រឹកថ្ងៃទី១៤ ខែមិនានេះថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនឈ្មោះ ធី ហួត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពីបទរំលោភលើទំនុកចិត្ត។ ព្រោះឧកញ៉ាម្នាក់នេះត្រូវបានគេប្ដឹងច្រើនរហូតជាង១០បណ្ដឹងឯណ្ណោះ។
តាមប្រភពព័ត៌មានពីលោកនាយកការិយាល័យបានឲ្យដឹងបន្ថែមថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្នុងនាមជាប្រធានក្រុមហ៊ុនហ្គោលរៀលអ៊ីស្ទេត លោកឧកញ៉ា ធី ហួត បានជួលរយន្តធុនធំជាង១០គ្រឿង ពីប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ព្រោះតែជួបវិបត្តិហិរញ្ញវត្ថុ លោកឧកញ៉ាជើងល្អរូបនេះបានយករថយន្តទាំងនោះទៅលក់ និងបញ្ចាំដាច់ទាំងអស់។
ដោយអត់ទ្រាំនឹងទង្វើដ៏ថោកទាបទាំងនោះមិនបាន ម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹងនៅខខេត្តកំពតរហូតសាលាដំបូងតម្រូវឱ្យចូលខ្លួន តែជនសង្ស័យបានព្យាយាមគេចវេះ។
លោក លក ញ៉ាវ បានបន្តថា ជាមួយដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ
មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាដល់កម្លាំងក្រោមឱវាទឱ្យអនុវត្តដោយយកចិត្តទុកដាក់បំផុត។ លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពេលកំពុងល្បាតតាមដងផ្លូវជាតិលេខ៣ សមត្ថកិច្ចបានប្រទះឃើញ
ជនសង្ស័យ ធ្វើដំណើរលើផ្លូវជាតិលេខ៣ ក៏នាំគ្នាដេញតាមទាន់ និងឃាត់ ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ត តាកែវ នាំមកអនិវត្តតាមនីតិវិធីតែម្តង៕




