ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី ស្នាក់នៅផ្ទះលេខA១២ ផ្លូវប្រឡាយព្រែកបារាំង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
យោងតាមហ្វេសប៊ុក លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា ពេលនេះឆ្លងលឿនណាស់ សូមបងប្អូនបើមិនចាំបាច់កុំចេញក្រៅផ្ទះ នៅក្នុងផ្ទះឈ្នះកូវីដ-១៩! ក្នុងកាលៈទេសៈនេះ កុំធ្វេសប្រហែស អោយសោះជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» អោយបានជាប់ជាប្រចាំ ៕


