ប្រទះ ឃើញសាកសពបុរសម្នាក់ ក្នុងដីឡូត៍មួយកន្លែង ក្រោយបាត់ខ្លួន ២ថ្ងៃ សង្ស័យគេសម្លាប់

0

ភ្នំពេញ៖ បុរសម្នាក់ជាមេការគ្រឿងចក្រម្នាក់ បាត់ខ្លួន២ថ្ងៃប្រទះឃើញ សាកសព ក្នុងដីឡូត៍មួយកន្លែង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ សៅ ត្រឿន ហៅពៅ អាយុ ៣៧ឆ្នាំ មុខរបរជាមេការគ្រប់គ្រងគ្រឿងចក្រ បានបាត់ខ្លួនកាលពីម៉ោង៥ល្ងាច ថ្ងៃព្រហស្បតិ៍ត ទី១១ ខែមីនា ហើយគាត់នឹងទាក់ទង មិនបានហើយក៏ជិះដើរស្វែងរក តែមិនឃើញ លុះមកដល់យប់ថ្ងៃទី១៣ ក៏មានគេប្រទះឃើញ សាកសព ក្នុងដីឡូត៍មួយកន្លែង ជិតកន្លែងគាត់ធ្វើការ ហើយក៏ទៅមេីលឃេីញ សាកសពនោះ។

ប្រភពដដែលបន្តថា នៅលើខ្លួនសាកសព មុនចេញពីផ្ទះមានទ្រព្យសម្បតិ្ត មានតម្លៃដូចជាខ្សែក ជញ្ជៀន នឹងម៉ូតូមួយគ្រឿង ត្រូវបានបាត់បង់ ដូច្នេះគាត់សង្ស័យថា នេះជាករណីឃាតកម្មប្លន់ យកទ្រព្យម៉ូតូនឹងគ្រឿងអង្ការ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការឡោមព័ទ្ធ នឹងធ្វើកោសលយ្យវិច្ឆ័យ លើសាកសពជនរងគ្រោះ បន្ទាប់មកប្រគល់សាកសព ជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕