បិទទៀតហើយ! ឃុំចំនួន៤ ក្នុងស្រុកពាមរក៍ ត្រូវបានបិទមិនអោយចេញចូល

0

ភ្នំពេញ៖ ក្នុងស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  កំពុងផ្ទុះឡើងខ្លាំង នៅក្នុងមូលដ្ឋានឃុំចំនួន៤ ដោយឆ្លងបន្តពីមនុស្សម្នាក់ ទៅអ្នកផ្សេងជាបន្តបន្ទាប់ រដ្ឋបាលខេត្តព្រៃវែង បានសម្រេចផ្អាកការជាបណ្ដោះអាសន្ន នូវការចេញចូលក្នុងឃុំទាំងបួននេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តខេត្តព្រៃវែង  បានបញ្ជាក់ថា ចាប់ពីវេលាម៉ោង០០.០០នាទីថ្ងៃទី១៤.០៣.២០២១នេះ ឃុំចំនួន៤ នៅស្រុកពាមរក៍ ខេត្តព្រៃវែង នឹងត្រូវបិទលែងឱ្យចេញចូល ចរាចរណ៍ធ្វើដំណើរទៅមក.ជាបណ្ដោះអាសន្ន!។

ឃុំដែលត្រូវបិទជាបណ្ដោះអាសន្ននោះ រួមមាន៖

ទី១៖ ឃុំព្រែកខ្សាយ

២៖ ឃុំព្រែកខ្សាយ

៣៖ ឃុំអ្នកលឿង

៤៖ ឃុំពាមរក៍

សេចក្ដីប្រកាសព័ត៌មានបានសង្កត់ធ្ងន់ថា៖ គិតត្រឹមថ្ងៃទី១៣.០៣.២០២១នេះសម្រាប់ស្រុកពាមរក៍ មានអ្នកឆ្លងកូវីដ១៩ រហូតដល់៣៦នាក់ហើយ ខណៈទូទាំងខេត្តព្រៃវែង មានអ្នកឆ្លងសរុប៤៥នាក់។

សម្រាប់គោលដៅដែលត្រូវបិទ មានដូចជា ៖

ទី១៖ ផ្លូវជាតិលេខ១ ចំណុចខាងលិចរង្វង់មូលត្រីកោណ គល់ស្ពានអ្នកលឿងត្រើយកើត ១គោលដៅ។

២៖ ផ្លូវចូលទួលសមាធិ ១គោលដៅ។

៣៖ ផ្លូវលេខ៣១០ ព្រំប្រទល់ស្រុកពាមរក៍និងស្រុកពាមជរ ១គោលដៅ។

៤៖ ផ្លូវជាតិលេខ១១ ចំណុចផ្លូវកែងចូលភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ១គោលដៅ៕