ចុមមានទាំងគ្រាប់បែកទៀត! ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

0

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ពីករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀន លោកអនុសេនីយ៍ឯក សុន សុវណ្ណារ៉េត នាយប៉ុស្តិ៍នគរបាលគោករមៀត ស្រុកថ្មពួក បានដឹកនាំកម្លាំង ចុះបង្រ្កាបជាក់ស្តែងធ្វើការឃាត់ខ្លួនមុខ សញ្ញាបានចំនួន៤នាក់ យកមកកាន់ប៉ុស្តិ៍រដ្ឋបាល មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ វន ញីល ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ដកហូតវត្ថុតាង ម៉្សៅក្រាមសថ្លាចំនួន៣ថង់ ថ្នាំញៀនដែលមានអក្សរ(WY)ចំនួន២២គ្រាប់ គ្រាប់បែកចំនួន១គ្រាប់ ទូរស័ព្ទ១គ្រឿង និងសំបកថងសម្រាប់ច្រក ថ្នាំញៀនមួយចំនួន ។

២-ឈ្មោះ លី មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ដកហូតវត្ថុតាងថ្នាំញៀន(WY)ចំនួន២គ្រាប់ ។

៣-ឈ្មោះ ធឿន ថៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក (មុខសញ្ញាប្រើប្រាស់) ។

៤-ឈ្មោះ ស៊ុយ សីហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក (មុខសញ្ញាប្រើប្រាស់) ។

៥-ឈ្មោះ សុខ ខែម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំគោករមៀត ស្រុកថ្មពួក (មុខសញ្ញាប្រើប្រាស់) ។

មុខសញ្ញាចំនួន៥នាក់ខាងលើ កម្លាំងផ្នែកជំនាញបានយកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក រៀចំសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕