ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា នៅក្នុងព្យុះ COVID-19 នេះ គ្រប់ភាគីពុំគួរស្តីបន្ទោស និងទម្លាក់កំហុស ឲ្យភាគីណាមួយឡើយ ប៉ុន្តែត្រូវរួមគ្នាគិត រួមគ្នាស្វែងរកដំណោះស្រាយ ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៣ មីនានេះថា «នៅក្នុងព្យុះ COVID-19 នេះ គ្រប់ភាគីពុំគួរស្តីបន្ទោស និងទម្លាក់កំហុសឲ្យភាគីណាមួយឡើយ ប៉ុន្តែត្រូវរួមគ្នាគិត រួមគ្នាស្វែងរកដំណោះស្រាយ និងរួមគ្នាទប់ស្កាត់ឲ្យស្រុះគ្នា ទើបខ្មែរគ្រប់ភាគីអាច យកឈ្នះមេរោគចង្រៃ COVID-19 នេះ។ សូមបងប្អូនខ្មែរជួបតែសេចក្តីសុខ» ៕