Home សង្គម មិនដឹងប្ដី និងកូនបាយទឹកនៅណា បើប្រពន្ធរវល់នាំគ្នា មកវង់ល្បែងអស់ហើយ

មិនដឹងប្ដី និងកូនបាយទឹកនៅណា បើប្រពន្ធរវល់នាំគ្នា មកវង់ល្បែងអស់ហើយ

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកបាណន់ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង មួយកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៤នាក់ នៅភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង នៅចុងសប្តាហ៍នេះ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្ត នគរបាលស្រុកបាណន់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល បានសហគារគ្នាចុះបង្ក្រាប ករណីល្បែងស៊ីសងប្រភេទបៀរ មួយកន្លែងដោយចាប់ខ្លួនស្ត្រីបាន៤នាក់ ។

ស្រ្តីដែលចាប់ខ្លួនឈ្មោះ យ៉ន អុក អាយុ៤៩ឆ្នាំ, ឈ្មោះ ជា ឡេង អាយុ៥៥ឆ្នាំ,ឈ្មោះ សុំ ចម អាយុ ៤៧ឆ្នាំ និងឈ្មោះ ស៊ុន សុភី អាយុ៤១ឆ្នាំ អ្នកទាំង៤រស់នៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ចំណែកឯវត្ថុតាងដែលដកហូតបានរួមមាន៖ សន្លឹកបៀរ ស្បែកជើង ម៉ូតូចំនួន ៣គ្រឿង ប្រាក់រៀលចំនួន ២៥.០០០រៀល និងកៅអីចំនួន ១០៕

Previous articleខឹងស្ដីបន្ទោសឲ្យតិចតួចកូនតិរច្ឆាន យកចានគប់ម្ដាយរបួស មិនអស់ចិត្តដុតស្រូវក្នុងជង្រុកឆេះខ្ទេចទៀត
Next articleលោក ពេជ្រ ស្រស់៖ ក្នុងព្យុះ កូវីដ១៩នេះ គ្រប់ភាគីពុំគួរស្តីបន្ទោស និងទម្លាក់កំហុស ឲ្យភាគីណាមួយឡើយ