ភ្នំពេញ៖ កាន់តែធ្ងន់ធ្ងរហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ជាស្ដែងក្រសួងសុខាភិបាល បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងសហគមន៍ ៣៩នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយតែ ៤នាក់ប៉ុណ្ណោះ ។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣នាក់ អ្នកកំពុងព្យាបាល ៦៣៩នាក់ និងអ្នកស្លាប់ម្នាក់ ៕