ឆេះអគារខុនដូរមួយកន្លែង នៅខណ្ឌឫស្សីកែវ ទាំងកណ្ដាលអធ្រាត្រ

0

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអគារខុនដូរមួយកន្លែង នៅខណ្ឌឫស្សីកែវនារំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ដែលកើតឡើងតាមបណ្តោយផ្លូវ២៧៣ ក្រុមទី១ ភូមិ ទួលសំពៅ សង្កាត់ ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ សួរ សារិទិ្ធ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរម្ចាស់ខនដូរ ។ ប្រភេទសំណង់: ខនដូរ ។ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ការខូចខាត: ឆេះកុងផ្លាកកេ៣ ជាន់ទី ៧,៨,៩ សើ្ម ២០ភាគរយ ។ រថយន្តការិយាល័យ អគ្គិភ័យរាជធានីភ្នំពេញ ចំនួន១០ ប្រើប្រាស់ទឹកអស់ចំនួន១ ឡានស្មើនឹង៤ ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ពន្លត់មាន រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ រថយន្ត មិនបានប្រើប្រាស់ ។ ពន្លត់ចប់: នៅម៉ោង ១និង០០នាទីរំលងអធ្រាត្រ នាថៃ្ងខែឆាំ្នដដែល ៕