ប្រុងធើអីហ្នឹង! ពួកកឺកឺ ៦នាក់ លួចដើរតាមវាលស្រែ គេចពីសមត្ថកិច្ច

0

ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃនេះរដ្ឋបាលស្រុកបរសេដ្ឋ បានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ យកមកអធិការដ្ឋានស្រុក ក្រោយលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ។

លោកអភិបាលខេត្ត បានបញ្ជាក់តាមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ មីនានេះថា មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុង មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។

សូមបងប្អូនកុំភ្លេច អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកបានដាក់ ចេញនូវវិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ គឺ ៣ ការពារ និង ៣កុំ។