ពិធីការិនី កែវ ច័ន្ទនិមល បង្ហាញស្ថានភាពក្រុមគ្រួសារ ក្រោយឆ្លងកូវីដ១៩ ប៉ុន្មានថ្ងៃ

0

ភ្នំពេញ៖ ក្រោយឆ្លងកូវីដ១៩ និងទទួលបានការព្យាបាល ប៉ុន្មានថ្ងៃកន្លងមកនេះ ពិធីការិនី កែវ ច័ន្ទនិមលបានបង្ហាញឲ្យដឹងថា ស្ថានភាពគ្រួសារបស់អ្នកនាង គឺប្រសើរជាងប៉ុន្មានថ្ងៃមុនច្រើ។

ពិធីការិនី កែវ ច័ន្ទនិមល បានសរសេរលើហ្វេសប៊ុកនៅថ្ងៃនេះថា «ជំរាបសួរបងប្អូនទាំងអស់គ្នា? ថ្ងៃនេះស្ថានភាពក្រុមគ្រួសារខ្ញុំ រួមទាំងប៉ាម៉ាក់គឺប្រសើរ ជាងប៉ុន្មានថ្ងៃមុនច្រើន យើងព្យាយាមញាំទឹកក្តៅ ខ្ពុលទឹកអំបិល ខំញាំនិងសម្រាក ជាពិសេសព្យាយាមហាត់ប្រាណខ្លះទៀតបន្ថែម ជាមួយការញាំថ្នាំទៀងទាត់? អរគុណក្រុមគ្រូពេទ្យ ប្រចាំការទាំងអស់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងការយកចិត្តទុកដាក់មើលថែរយើងខ្ញុំ បានយ៉ាងល្អ??? សមបងប្អូនថែរទាំសុខភាពទាំងអស់គ្នា» ៕