រន្ធត់ណាស់! ក្រឡាប់រថយន្តដឹកកម្មករ របួសធ្ងន់ស្រាលប្រមាណ ៦០នាក់

0

ភ្នំពេញ៖ ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានឲ្យដឹងថានៅព្រឹកថ្ងៃទី១២មីនានេះ មានកម្មករ ៦០នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត នៅចំនុចភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។