ភ្នំពេញ៖ នៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ នៃការរីករាលដាលជំងឺកូវីដ១៩ ដែលឈានទៅដល់ មានករណីស្លាប់លើកដំបូងនៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមដី១០ហិកតា និងឡរបច្ចេកទេសស្តង់ដា៦ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានត្រៀមសម្រាប់បូជាសព អ្នកស្លាប់ ដោយជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍BTV។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ អោយដឹងថា “ចំពោះមុខក្រោយពីទទួលបានបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានគិតគូរជ្រើស រើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែង បូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបពិនិត្យនិងសម្រេចឃើញថា មានតែទីតាំងមូលដ្ឋាន ក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អ នៅក្នុង ការបង្កើតឱ្យមានជាទីតាំង សម្រាប់បូជាសព អ្នកដែលស្លាប់ ដោយសារជំងឺ កូវីដ១៩នេះ ដោយ សារទីនោះមិនប៉ះពាល់ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋឡើយ” ។
លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំ ប្រមាណ ១០ហិកតា និងឡរជាបច្ឆាបច្ចេកទេសស្តង់ដារ ចំនួន ០៦សម្រាប់ត្រៀមបូជាសព អ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩នេះ គឺស្ថិតក្នុង ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដូចដែលបានសិក្សា និងគិតគូរនោះ ។
លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់ប ន្ថែមថា ទោះបីមកដ ល់ពេលនេះ ការរីករាលដាល នៃជំងឺកូវីដ១៩ នៅតែបន្តមាននិងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញ មិនត្រូវបានប្រកាស បិទឬផ្អាកចរាចរណ៍ តំបន់ណាឡើយ លើកលែងតែ ទីតាំងប្រមាណ ជា ១០០ទីតាំង ដែលមានដូចជា ផ្ទះ ឬខុនដូជាដើម មាន អ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះ ដែលត្រូវបានហ៊ុព័ន្ធទីនោះ ព្រោះថារដ្ឋបា លរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេចចំពោះ ការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំង ធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេសគឺការការពារសន្តិសុខ សណ្ដាប់ធ្នាប់ តំបន់ពាក់ព័ន្ធទាំងនោះ ៕