ស្ត្រីចំណាស់ម្នាក់ ចូលជ្រកក្រោមដើមឈើ ពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ ចោលប្ដីនិងកូន

0

ភ្នំពេញ៖ ស្ត្រីម្នាក់សម្រាកពីការដាំដំឡូង ក្រោមដើមឈើ ខណៈពេលមេឃកំពុងតែភ្លៀងខ្លាំង ត្រូវបានរន្ទះមួយមេបាញ់ប ណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នៃគ្រោះធម្មជាតិនេះ កើតឡើងនៅត្រង់ចំណុចក្រុមទី១ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទី ជនរងគ្រោះឈ្មោះ ស្រេង លឿម ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅនៅភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ។

ក្រោយទទួលដំណឹង កម្លាំងផ្នែកជំនាញសហការ ជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅដល់ទីកន្លែងកើតហេតុអាចបញ្ជាក់បានថា ជនរងគ្រោះឈ្មោះ ស្រេង លឿម ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕