បន្ទាន់! ប្ដីប្រពន្ធកូនវិជ្ជមានកូវីដ១៩ បានទៅលេងនៅកំពង់ចាម និងព្រៃវែង រួចចេញមកភ្នំពេញវិញ

0

ភ្នំពេញ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី១១ មីនានេះថា កាលពីថ្ងៃទី១០ មីនា មាន២នាក់ប្តីប្រពន្ធរួមជាមួយកូន ២នាក់រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាជាងផ្សារដែកប្រពន្ធទេមកផ្ទះ ហើយនៅថ្ងៃទី៧ ធ្វើដំណើរទៅលេងម្តាយក្មេកនៅខេត្តកំពង់ចាម ហើយបានបន្តដំណើរ ទៅលេងម្តាយនៅភូមិព្រែកតាស ឃុំព្រែកតាស ស្រុកពោធិ៍រៀង មិនឱ្យនៅភូមិសេកសកឃុំត្រូវរវល់រាងរាវ 9:00 យប់នាថ្ងៃខែឆ្នាំដដែល លុះព្រឹកឡើងក៏បានបន្តរស់នៅរហូតដល់ម៉ោង 11:00 រួចចេញដំណើរទៅភ្នំពេញវិញ ហើយមានអាការះក្តៅខ្លួនផ្តាសាយនៅថ្ងៃទី៩ ក៏បានទៅឱ្យលោកគ្រូពេទ្យពិនិត្យសុខភាព ដោយយកកំហាកទៅពិនិត្យលុះដល់ព្រឹកឡើងថ្ងៃទី១០ វេលាម៉ោង 6:00ល្ងាច បានទូរសព្ទមកប្រាប់ម្ដាយនៅស្រុកកំណើតគាត់ និងប្រពន្ធរួមទាំងកូនប្រុសទាំង ៣ នាក់មានជំងឺកូវីដ១៩ រីឯកូនស្រីពុំមានជំងឺនេះទេ។

លោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានដឹកនាំកម្លាំងអធិការដ្ឋាន នគរបាល ប្រធានស្រុកប្រតិបត្តិ អាជ្ញាធរ ភូមិឃុំមណ្ឌលសុខភាពបាន ចុះទៅដល់ទីតាំងអ្នកប៉ះពាល់មានម្តាយ ឪពុកបង្កើត ម្តាយមីង ក្មួយ ហើយបានធ្វើសួរនាំការពារយាមកាមអ្នកទាំង ៤នាក់ ដោយដាក់ខ្សែរការពារផ្ទះ មិនឱ្យចេញចូលទៅណាទេ។