ភ្នំពេញ៖ ពេលនេះដឹងលទ្ធផលធ្វើតេស្ត រកវីរុសកូវីដ១៩ របស់កំពូលតារាចម្រៀងស្រីល្បី ឈ្មោះប្រចាំហង្សមាស និងក្រុមគ្រួសារហើយ គឺអវិជ្ជមាន ។
អ្នកនាង ឱក សុគន្ធកញ្ញា បានប្រកាសតាមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ មីនានេះថា «ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative) ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នា ដែលបានបារម្ភនិងសួរសុខទុក្ខជាច្រើន ដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ! ?សូមជូនពរមិត្តភ័ក្របងប្អូន ដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នារក្សាជំហរជំនៈឲ្យបាន ?? ហង្សមាសត្រូវតែរឹងមាំ ។ សូមប្រុងប្រយ័ត្ននឹងបន្តការពារ ថែទាំសុខភាពអោយកាន់តែខ្លាំង បន្ថែមទៀតចំពោះកូវិដ១៩នេះ ” ៣កុំ ៣កាពារ” ??» ។