បុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារធ្វើចត្តាឡីស័កស្លាប់ភ្លាមៗ នៅក្រុងព្រះសីហនុ 

0

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលើអគារធ្វើចត្តាឡីស័ក បណ្តាលឲ្យស្លាប់ នៅក្រុងព្រះសីហនុ។ហេតុការណ៍នេះ បានកើតឡើងនាពេលថ្មីៗនេះ ស្ថិតក្នុងមណ្ឌលចត្តាឡីស័កទី៧ សណ្ឋាគារនិងកាស៊ីណូ Goddess Liberty ភូមិ១សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់ ពាក់ព័ន្ធចិនម្នាក់ដែលធ្លាក់ពីលើអគារ ទីតាំងធ្វើចត្តាឡីស័កនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវ។ សពបុរសជនជាតិចិន ឈ្មោះ Kang Yong Jian អាយុ៥៨ឆ្នាំ។ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចវេចខ្ចប់ដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យ ៕