ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបាន សមត្ថកិច្ចបានចាប់ខ្លួន ក្រោយដាក់ថ្នាំបំពុលសម្លាប់ប្តីខ្លួនឯង ព្រោះតែខឹងពូកែប្រើអំពើហិង្សា លើខ្លួនពេក ។ ករណីនេះបានកើតឡើង នៅភូមិក្ងោកឃុំគគីរ ស្រុកមេមត់ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចអាវុធហត្ថបានឱ្យដឹងថា បុរសជាប្តីឈ្មោះ ថន ឃីម អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ឡាយ សាលឹម អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។ បុរសជាប្តីដែលពូកែខាងប្រើ អំពើហិង្សាក្នុងគ្រួសារ និងញៀនស្រាជាប្រចាំ ធ្វើឱ្យស្រ្តីជាប្រពន្ធទ្រាំមិនបាន ក៏ដាក់ថ្នាំបំពុលក្នុងស្រា បណ្តាលឱ្យស្លាប់ ចំណែកប្រពន្ធត្រូវបានចាប់ខ្លួន បញ្ជួនទៅតុលាការ ចាត់ការតាមច្បាប់។
មន្រ្តីអាវុធហត្ថ បានបន្តថា ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ផ្ទះកើតហេតុ បានពិនិត្យឃើញបុរស ជាជនរងគ្រោះ មានបែកពពុះមាត់ ដែលនាំឱ្យមានការសង្ស័យពុលថ្នាំ និងពុំមានស្នាកស្នាម អ្វីផ្សេងឡើយ។
ប្រភពដដែលបានបន្តថា ដោយមានការសង្ស័យ លើស្រ្តីជាប្រពន្ធគឺខាងជំនាញ បានឃាត់ខ្លួនយកមកសាកសួរ។ ឈ្មោះ ឡាយ សាលឹម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់បុរសឈ្មោះ ថន ឃីម ជាប្តីប្រាកដមែន គឺដាក់ថ្នាំបំពុលក្នុងស្រា។
ស្ត្រីជាប្រពន្ធបានបន្តថា ដោយសារប្តីម្នាក់នេះ ជាមនុស្សញៀនស្រា និងបង្កហិង្សា មកលើខ្លួនជាញឹកញាប់ ៕