ភ្នំពេញ៖ បុរសម្នាក់តូចចិត្តនឹងប្រពន្ធលួច មានប្តីថ្មី ក៏សម្រចចិត្តជិះកង់មកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះសន្តិសុខប្រចាំការ នៅទីនោះឃាត់ទាន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានដែក ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ក្នុងខណ្ឌឬស្សីកែវ ។
បើតាមសន្តិសុខដែលបានជួយនោះបានឱ្យដឹងថា បុរសប៉ងធ្វើអត្តឃាតឈ្មោះ គិន ចន្ធី អាយុ៤១ឆ្នាំស្នាក់នៅភូមិត្រពាំងទទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ ស្ពឺ។ បុរសនេះស្លៀកពាក់ ជាសន្តិសុខ បានរៀបរាប់ថា ខ្លួននិងប្រពន្ធបានយកគ្នាជាច្រើនឆ្នាំ និងមានកូនប្រុសម្នាក់អាយុ ៤ឆ្នាំជាចំណងស្នហ៍។
ស្រាប់តែពេលថ្មីៗនេះមានបងថ្លៃ ខាងប្រពន្ធឱ្យប្រពន្ធបស់គាត់យកប្តីថ្មី ហើយប្រពន្ធរបស់គាត់ក៏លែងគាត់ទៅយកប្តីថ្មី តាមសំដីបងថ្លៃបាត់ទៅដែល ធ្វើឱ្យបុរសជាអតីតប្តី ក៏សម្រេចចិត្តជិះកង់ពីម្តុំផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ងមកលោតសម្លាប់ខ្លួនបែបនេះ ៕



