កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ឱក សុគន្ធកញ្ញា ចេញសារភ្លាមៗ ក្រោយពិធីការិនីទូរទស្សន៍ហង្សមាស ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានចេញមកនិយាយភ្លាមៗថា រហូតមកដល់ពេលនេះរូបនាង មិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ ។

ការចេញមុខមកនិយាយបែបនេះ ធ្វើឡើងក្រោយពីលោកស្រី កែវ ច័ន្ទនិមល ពិធីការិនីដ៏ល្បីឈ្មោះប្រចាំ ទូរទស្សន៍ ហង្សមាស និងស្វាមី រួមទាំង កូនស្រី បានឆ្លងជំងឺកូវីដ១៩នោះ ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេររៀបរាប់លើហ្វេសប៊ុក នៅមុននេះបន្តិចថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា !នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់ សម្រាប់ការយកចិត្តទុកដាក់ ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់ មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ !
ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដាន សុខភាពខ្លួនឯងជាប្រចាំដូចគ្នា ! ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូន ទាំងអស់គ្នាដែលបានផ្ញើរសារ មកសួរសុខទុកជាច្រើនដោយនាងខ្ញុំ មិនបានឆ្លើយតបបានទាំងអស់គ្នា ? ??? សូមអរគុណ» ។

សូមរំលឹកថា តារាចម្រៀង សុគន្ធ និសា បានសរសេរយ៉ាងដូច្នេះ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃនេះដែរថា ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រើន​សម្រាប់ការ បារម្មណ៍សួសុខទុក្ខ មកលើរូបខ្ញុំនិងក្រុមគ្រួសារ​ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ19​ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធ តតគ្នាដូចសម្លរកំពិសចឹង​ ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមើលលទ្ធផល​ អ្នកដែលយើងជួបជាប្រយ៉ោល​ តត​គ្នា​ បើយ៉ាងណាៗខ្ញុំនឹងទាក់ទងដើម្បីតេសអោយប្រាកដ ។ ពេលដែលដឹងពត៌មានយប់មិញនេះ ហើយខាងផ្ទះខ្ញុំនេះក៏បាន​ ហាមខ្លួនឯងនិងអ្នកផ្ទះមិន អោយចេញទៅក្រៅឡើយ​ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ ពីរអាទិត្យហើយ​ ។ សូមទោសបងប្អូនដែលខ្ញុំ មិនបានតបសារផងណា​ ហើយសូមជូនពរនិមល និងក្រុមគ្រួសារអោយឆាប់ជា​ ចំណែកខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​ ល្ងាចនេះខ្ញុំនឹងចាំតំណឹងពីគេដែរ​ បើអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន​ ខ្ញុំនឹង​ ធ្វើតេស​។ សូមជូនពរបងប្អូន​ អោយសុខសប្បាយ​ (រឿងហេតុមានជាស្រេច​ បើវាត្រូវកើត​ វានឹងកើត​ គ្មានអ្នកណាអាចហាមឃាត់បានឡើយ​ បើគេអោយហើយទទួលវា​ទៅ )​ អរគុណច្រើនបងប្អូនដែលបារម្មណ៍​ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត​ ️️» ។

សូមបញ្ជាក់ថា លោកស្រី កែវ ច័ន្ទនិមល បាន ឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។ រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការ តាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩ ៕