លទ្ធផល ១-០ លើ Atalanta ជួយឲ្យ Inter ឈរនៅកំពូលតារាង Serie A (Video)

0

គ្រាប់បាល់បញ្ចូលទីនៅតង់ទី ២ ពីខ្សែការពារ Milan Skriniar គឺគ្រប់គ្រាន់ក្នុងការធ្វើឲ្យ Inter Milan ឈ្នះ ១-០ លើ Atalanta កាលពីថ្ងៃចន្ទដោយជ័យជំនះ បានជួយឲ្យក្រុមរបស់លោក Antonio Conte ឈរនៅកំពូលតារាង Serie A ។

ជ័យជំនះ ៧ លើកជាប់ៗគ្នា បានធ្វើឱ្យក្រុម Inter ឈានមួយជំហានទៀត ដើម្បីដណ្តើមបានពានរង្វាន់ Serie A លើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ ដោយពួកគេមាន ៦២ ពិន្ទុមាន ៦ ពិន្ទុដាច់គូប្រជែង AC Milan ដែលឈរនៅលេខ ២ និង ១០ នាំមុខក្រុមលេខ ៣ Juventus៕

សូមទស្សនាវីដេអូហាយឡាយ៖