ភ្នំពេញ៖ ពិធីមង្គលការ ដ៏គួរអោយចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ បានធ្វើឱ្យក្រុមភ្លេងនិងភ្នួង ស្រឡាំងកាំង បើកភ្នែកធំៗ ខណៈដល់ថ្ងៃចូលរោងស្រាប់តែ កូនក្រមុំឆ្លងទន្លេ ដោយបន្សល់ទុកអោយកូនកំលោះ ឈរទទួលភ្ញៀវ ម្នាក់ឯង ។
តាមប្រភពព័ត៌មាន បានអោយដឹងថា មង្គលការមួយនេះ បានរៀបចំឡើង កាលពីព្រឹកថ្ងៃ ទី៥ ខែមីនា ឆាំ្ន២០២១ នៅគេហដ្ឋានខាងស្រី តាមទំនៀមទម្លាប់ នៅភូមិស្វាយផ្អែម ឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពព័ត៌មានដដែល បានអោយដឹងទៀតថា អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅេវលាម៉ោងជិត៦ព្រឹក ថ្ងៃទី៤ ខែមីនា ដែលជាថ្ងៃចូលរោង ស្រាប់តែកូនក្រមុំ បានឈឺពោះ ឆ្លងទន្លេបង្កើតបានកូនស្រីមួយនៅ មន្ទីរពេទ្យបង្អែកស្រុក កំពង់ត្រាច ប្រកបដោយសុវត្ថិភាព ដោយទុកឱ្យកូនកំលោះ ឈរជាសាម៉ីខ្លួន បន្តពិធីជាពិសេស គឺឈរទទួលភ្ញៀវតែម្នាក់ឯង ៕


