នាងរៀបរាប់ថា ជនសង្ស័យដឹកនា ងទៅកន្លែងស្ងាត់ រួចឈប់ម៉ូតូអូសដៃ ចាប់ផ្តួលទៅនឹងដី ធ្វើសកម្មភាពរំលោភបានសម្រេច

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកស្នួល​កំពុងស្វែងរកចាប់ជនសង្ស័យម្នាក់ ដែលបានរំលោភសេពសន្ថវៈ បានសម្រេច ទៅលើនារីខ្មែរអ៊ីស្លាមម្នាក់ នៅចម្ការកៅស៊ូក្រុមហ៊ុន “អ៊ីនអិនវេសមិន” ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា កម្លាំនគរបាលកំពុងស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីស្វែងរកចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើនារីជនជាតិខ្មែរ ឥស្លាមម្នាក់  ។

លោកអធិការបានបន្តថា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលឃុំគ្រញូងសែនជ័យ ទទួលបានបណ្តឹង ពីនារីម្នាក់ អាយុ១៧ឆ្នាំ ស្នាក់នៅក្នងក្រុមហ៊ុន នេះ ថា៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ស្រុយ ហេងស្រេង ហៅហុយ អាយុ២៥ឆ្នាំបានដឹករូបនាង ទៅកន្លែងស្ងាត់ រួចឈប់ម៉ូតូ អូសដៃ ចាប់ផ្តួលទៅនឹងដី ធ្វើសកម្មភាពរំលោភសេពសន្ថវៈ មកលើខ្លួនបានសម្រេច។ រីឯជនសង្ស័យ ឈ្មោះ ស្រុយ ហេងស្រេង ក្រោយពេលធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់៕