ស្ដែងៗ! ធ្លាក់ទាំងគ្រឿងចក្រកាយថ្ម និងមនុស្សពីលើភ្នំកម្ពស់ ២០ម៉ែត្រ ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកគ្រឿងចក្រកាយថ្ម នៅក្នុងការដ្ឋានក្រុមហ៊ុនថ្មម៉ាប រអិលធ្លាក់ពីលើភ្នំកម្ពស់ ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាត សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ ជាបុគ្គលិកបម្រើការ នៅក្រុមហ៊ុនថ្មម៉ាប ស្នាក់នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ៕