ភ្នំពេញ៖ ក្មេងប្រុសស្រី ២នាក់ បានលង់ទឹកស្លាប់ ខណៈកំពុងអង្គុយលេងលើដើមឈើសុខៗ ស្រាប់តែរអិលជើងធ្លាក់ទឹក លង់ស្លាប់ទាំង ២នាក់ ។ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចអាងទឹកក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះបួល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិភូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឪពុកឈ្មោះបួស ផល អាយុ៦១ឆ្នាំម្ដាយឈ្មោះ សំ អឿន អាយុ៥៨ឆ្នាំ ។ឈ្មោះ វុធ ម៉ាសាឡែន ភេទស្រី អាយុ៧ឆ្នាំស្លាប់។ ឪពុកឈ្មោះសំណាង វណ្នី អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះសំ ភឿន អាយុ៣៧ឆ្នាំ ។
ចំពោះមូលហេតុក្មេងរងគ្រោះ បានជិះលើដើមឈើដែលដួលនៅក្នុងទឹក ហើយពេលកំពុងលេងក៏រអិល ធ្លាក់ចូលក្នុងទឹកជ្រៅបណ្តាលឱ្យបាត់ខ្លួនក្នុងទឹក ។ ក្រោយកើតហេតុសមត្ថកិច្ច និងពលរដ្ឋបានសហការ រាវរកច្រើនម៉ោង រហូតដល់ម៉ោងជិង ៥ល្ងាចថ្ងៃដដែល ទើបរកឃើញសាកសពទាំង ២នាក់ ៕