អស្ចារ្យណាស់! ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រើពេលត្រឹមតែ ៣៣ម៉ោងប៉ុណ្ណោះ បញ្ចប់បេសកកម្ម ដ៏ធំមួយនេះ

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក បានប្រើពេលត្រឹមតែ៣៣ម៉ោងប៉ុណ្ណោះ ដើម្បីកែប្រែសណ្ឋាគារ The Great Duke ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាល អ្នកជំងឺប្រមាណ ៥០០នាក់។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងតាមរយៈ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ មីនានេះថា “ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះ យើងបានរួមគ្នាសម្រេច នូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារ មិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាល អ្នកជម្ងឺប្រមាណ ៥០០នាក់”។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី៦មីនា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great duke (អតីតសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ) វិញ ក្រោយពីអ្នកជំងឺកូវីដម្នាក់ ស្លាប់ដោយសារ រេីមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូង៕