ឃាត់ខ្លួនមន្ត្រីយោធា ក្លែងក្លាយម្នាក់ ព្រមករណីទាំងឆបោក

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងខ្លួនជាមន្ត្រីយោធាឋានៈឧត្តមសេនីយ៍ ព្រមទាំងឆបោក។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថាជនសង្ស័យមានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាលេខ០០៩/២០២១ ចេញដោយលោក ម៉ែន ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការយោធា អោយឃាត់ខ្លួនឈ្មោះ សុខ ប៊ុនធឿន ដែលពាក់ព័ន្ធករណីក្លែងបន្លំ ឯកសណ្ឋានយោធា ជានាយទាហានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ និងក្លែងលិខិតសាធារណៈព្រមទាំងឆបោក នៅចំណុចភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ប៊ុនធឿន ដែលក្លែងខ្លួនជាមន្ត្រីយោធាឋានៈឧត្តមសេនីយ៍ ហើយត្រូវបាននាំយកសាកសួរ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក្រោយពេលសាកសួរ ហើយត្រូវបានអនុត្តន៍ តាមននីតិវិធីនៃច្បាប់៕